តើអ្នកកំពុងរៀននៅតាមបណ្ដាមហាវិទ្យាល័យមែនឬទេ? តើអ្នកកំពុងត្រូវការថវិការដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់អ្នកមែនទេ?តើធ្វើយ៉ាងណា ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ចំណាយទាំងអស់នោះ? ខាងក្រោមនេះ ប្លក់យើងខ្ញុំសូមចែករំលែកនូវវិធីសាស្រ្ដងាយៗមួយចំនួន មិនប្រឆាំងច្បាប់ធម្មជាតិ ក្នុងការរកប្រាក់ចំណូលដោយមិនបាច់មាន ឬប្រើដើមទុនតិចបំផុត។

- ការភ្នាល់ឲ្យត្រូវគ្នា គ្មានហានិភ័យ No Risk Matched Betting: ផ្គូរផ្គងភ្នាល់ (គេស្គាល់ផងដែរថាជាការត្រឡប់មកវិញឬដាក់ការភ្នាល់ឬភ្នាល់ពីរដង) គឺជាបច្ចេកទេសនៃការភ្នាល់ត្រូវបានប្រើដោយបុគ្គល ដើម្បីទទួលបានប្រយោជន៍ពីការភ្នាល់ដោយសេរីនិងការលើកទឹកចិត្តផ្តល់ជូនដោយភ្នាល់។ វាត្រូវបានគេចាត់ទុកជាទូទៅគ្មានហានិភ័យ ដូចដែលវាត្រូវបានផ្អែកលើកម្មវិធីនៃសមីការគណិតវិទ្យាជាជាងសំណាង។ អ្នកអាចសាកល្បងនៅពេលនេះ
- ការស្ទង់មតិ Online Surveys:
ជាវិធីពេញនិយមកាន់តែខ្លាំងឡើងសម្រាប់សិស្សនិស្សិត ក្នុងការរកប្រាក់កម្រៃគឺដើម្បីបំពេញការស្ទង់មតិលើបណ្តាញនៅក្នុងពេលទំនេររបស់ខ្លួន។ ក្រុមហ៊ុនស្រាវជ្រាវ តែងតែត្រូវបានគេជ្រើសរើសសមាជិកថ្មីក្នុងការឆ្លើយការស្ទង់មតិនិងចូលរួមសាកល្បងផលិតផលថ្មី។ អ្នកអាចចុះឈ្មោះនៅត្រង់នេះ - ការស្វែងរកក្នុងគេហទំព័រ Paid for Searching the Web:
មានគេហទំព័រមួយចំនួន ដែលបង់ប្រាក់ឱ្យអ្នកអនុវត្ត នូវការស្វែងរកព័ត៌មានធម្មតាប្រចាំថ្ងៃរបស់អ្នក។ នេះមានន័យថាឋ អ្នកអាចវាយអ្វីដែលអ្នកត្រូវការនៅលើរបារការស្វែងរក (Search)លោកអ្នកនឹងទទួលបានប្រាក់មួយចំនួនត្រលប់មកវិញ ដោយមិនខ្ជះខ្ជាយពេលវេលា និងធុញទ្រាំ ។ ចូរសាកល្បងនៅទីនេះ - ការជួញដូរលើទីផ្សារអនឡាញ Online Market Trading:
ការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន គឺជាសកម្មភាពនៃការដាក់បញ្ជាទិញ / លក់មូលបត្រហិរញ្ញវត្ថុ ឬ រូបិយប័ណ្ណ ដោយមានជំនួយពី វេទិកាពាណិជ្ជកម្មទីផ្សារអនឡាញរបស់ឈ្មួញកណ្តាល(brokerage's internet-based proprietary Trading Platforms) - ចូលមើលគេហទំព័រ និង សាកល្បងកម្មវិធីថ្មី Earn Money for User Testing:លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រថ្មី ឬក៏សាកល្បងប្រើប្រាស់ នូវកម្មវិធីថ្មី លោកអ្នកក៏អាចទទួលបានប្រាក់ភ្លាម

- ចុះឈ្មោះបានប្រាក់ 'Get Paid To' Sites: វាស្រដៀងគ្នាទៅនឹងចំនុចទី២ខាងលើ ទទួលបានប្រាក់ពីការស្ទង់មតិលើបណ្តាញវិបសាយរបស់ GPT បានផ្ដល់រង្វាន់ដល់អ្នកជាសាច់ប្រាក់និងប័ណ្ណទូទាត់ vouchers សម្រាប់ការបំពេញគ្រប់លក្ខខណ្ណ នូវការផ្ដល់ជូនពិសេស ឬ សកម្មភាពនានានៅលើបណ្ដាញ។
- បង្កើតគេហទំព័រផ្ទាល់ខ្លួន Start your own website:
លោកអ្នកអាចបង្កើតគេហទំព័រផ្ទាល់ខ្លួន តាមក្ដីស្រមៃ ភាពឆ្លាតរបស់អ្នក ដោយប្រើតម្លៃទាប ហើយអាចលក់វាវិញនៅពេលណាមួយដោយតម្លៃថ្លៃ ឬក៏ស្នារដៃរបស់នៅថ្ងៃនេះ អាចនឹងផ្ដល់ផលយ៉ាងមហាសាលនៅថ្ងៃអនាគត់។
- ក្លាយជាអ្នកចែកចាយទំនិញ
Become a Delivery Rider:
វាស្រដៀងនឹងការងារក្រៅម៉ោងដែរ តែវាអាស្រ័យលើពេលទំនេររបស់អ្នក មិនមានពេលវេលាកំណត់ជាក់លាក់។ ធ្វើការជាអ្នករត់តុ ឬអ្នកដឹកទំនិញ ចំនីអាហារឲ្យគេ ដោយប្រើមធ្យោបាយដឹកជញ្ជូនដោយខ្លួនឯង។ - និពន្ធ និងលក់សៀវភៅក្នុង Kindle-Write & Publish a Kindle eBook: ប្រសិនបើសិស្ស និស្សិតមានភាពពូកែនូវជំនាញអ្វីមួយ ចូរធ្វើការស្រាវជ្រាវបន្ថែម ហើយសរសេរកត់ត្រាចងក្រងជាសៀវភៅ ។ ជាមួយនឹងហាងក្រុមហ៊ុន Amazon Kindle, គ្រប់គ្នាអាចបោះពុម្ពផ្សាយសៀវភៅអេឡិចត្រូនិក ហើយលក់វា ទទួលបានកម្រៃយ៉ាងប្រសើរ។ កម្មវិធី Kindle ឥឡូវនេះ អាចប្រើបាននៅលើស្ទើរតែគ្រប់ឧបករណ៍ (Laptop, iPad, ស្មាតហ្វូន) ដូច្នេះ ទីផ្សារពិភពលោករបស់អ្នក ពិតជាមានទំហំធំ!
- ទីផ្សារភ្នាក់ងារ Affiliate Marketing:ប្រសិនបើអ្នកល្បីឈ្មោះលើបណ្ដាប្រព័ន្ធផ្សព្វផ្សាយសង្គម ប្លក់ ឬ វេបសាយ, អ្នកអាចចាប់ផ្តើមធ្វើជាភ្នាក់ងារទីផ្សារ ដើម្បីទទួលបានកម្រៃភ្លាមៗ គ្រាន់តែផ្សព្វផ្សាយផលិតផល ឬ សេវាកម្មរបស់ ក្រុមហ៊ុននានាដែលលក់ផលិតផលគ្រប់ប្រភេទ, សេវាកម្ម រួមនិងការផ្តល់ជូនពិសេសលើបណ្តាញរបស់ខ្លួន។ សាកល្បងជាមួយក្រុមហ៊ុនជាច្រើននៅទីនេះ

- ការកែឆ្នៃទូរស័ព្ទចល័ត Mobile Phone Recycling: ក្រៅពីជួយដល់បរិស្ថានដោយ recycling ទូរស័ព្ទដៃជាមួយក្រុមហ៊ុនមួយចំនួន ដែលបានចុះបញ្ជីឧបករណ៍ប្រៀបធៀប លោកអ្នកអាចទទួលបានប្រាក់កម្រៃផងដែរ លើការលក់វិញ អាស្រ័យលើស្ថានភាព គុណភាព របស់ទូរស័ព្ទដៃ។
ក្លាយជាអ្នកចុច Become a 'Clickworker': ជាបណ្ដុំនៃហ្វូងមនុស្សដែលពោពេញដោយចំនេះដឹង របៀបធ្វើ បទពិសោធន៍ការងារ ក្នុងការបំពេញដំណើរការនៃគម្រោងបានឆាប់រហ័ស និងមានប្រសិទ្ធិភាព។ Clickworkers គឺអ្នកម៉ៅការឯករាជ្យដែលផ្តល់សេវាកម្មនេះដោយប្រើប្រាស់ឧបករណ៍កុំព្យូទ័រផ្ទាល់ខ្លួនរបស់ពួកគេនិងមានពេលវេលាកំណត់ជាក់លាក់។
- ទទួលបានប្រាក់ត្រលប់វិញក្រោយទិញឥវ៉ាន់ Get Cashback When Shopping:មានក្រុមហ៊ុនជាច្រើនបានអនុវត្តន៍វិធីសាស្រ្ដក្នុងការចងអតិថិជនរបស់ខ្លួនឲ្យរក្សាការទិញរបស់ខ្លួន ដោយបង្កើតជាកម្មវិធីសន្សំពិន្ទុឬផ្ដល់ជាកាតសមាជិក មានការបញ្ជុះតម្លៃរាល់ការជាវមួយៗលើកៗ។

- ការងារក្រៅម៉ោង A Part-Time Jobៈវាអាស្រ័យទៅនឹងពេលវេលា កាលវិភាគនៃការសិស្សារបស់អ្នក។ ចូលយកពេលទំនេររបស់អ្នកទៅធ្វើការងារក្រៅម៉ោង ដើម្បីទទួលបានប្រាក់កម្រៃបន្ថែម និងទទួលបទពិសោធន៍ពីការងារទៀតផង។
- លក់សេវាកម្មបន្ថែម Gigs on Fiverrៈ
Fiverr គឺជាទីផ្សារOnline ធំបំផុតរបស់ពិភពលោកសម្រាប់មនុស្សដើម្បីបង្កើតប្រាក់ពីការលក់សេវាកម្មតូចមួយ (ដែលគេស្គាល់ថាជា 'gigs') ។ តើអ្វីដែលអ្នកផ្តល់ជូនអាចជាអ្វីពិត, ពីការសរសេរហើយបកប្រែ, ប្រកាសប្រព័ន្ធផ្សព្វផ្សាយសង្គម, ការលេងការ pranks និងបង្រៀនដើម្បីបង្កើតតន្ត្រី, VoiceOver និងឈុតវីដេអូខ្លីសម្រាប់មនុស្សទាំងអស់នៅជុំវិញពិភពលោក! - លក់កំណត់ត្រារបស់អ្នក Sell your Notesៈប្រសិនបើអ្នកជាមនុស្សចេះចែករំលែកកំណត់ត្រារបស់អ្នកជាមួយនឹងសិស្សផ្សេងៗទៀត វាពិតជាវិធីល្អដើម្បីបង្កើតសាច់ប្រាក់តិចតួចបន្ថែម។ មានគេហទំព័រជាច្រើន(Stuvia & Notesale) ដែលអ្នកអាច ផ្ទុកកំណត់ចំណាំរបស់អ្នក រួមហ្នឹងតម្លៃដែលចង់លក់ បន្ទាប់មកបើសិនមាននណាម្នាក់បានទាញយកទិន្នន័យនោះ លោកអ្នកនឹងទទួលបានកម្រៃតាមតំលៃដែលបានលក់។

- លក់សៀវភៅមេរៀនដែលឈប់ប្រើ Sell Second-hand Course Booksៈជាការរកប្រាក់បន្ថែមក្នុងការទិញសៀវភៅថ្មីនៅឆ្នាំសិក្សាបន្ទាប់ គ្រាន់តែលក់នៅសៀវភៅមេរៀនដែលអ្នកបានសិក្សារួចហើយ នៅឆ្នាំចាស់ទៅឲ្យសិស្សានុសិស្សនៅឆ្នាំបន្ទាប់ ពួកគេប្រហែលត្រូវការពួកវា។ អ្នកអាចដាក់លក់តាមបណ្ដាញសង្គមនានា ឬតាមការផ្សព្វផ្សាយតៗគ្នា។

- ទិញ & លក់ Webpage Domain, Buy & Sell Domain Namesៈ Domain name គឺជាអាសយដ្ឋានរបស់គេហទំព័រមួយ ឧ.rumdulempire.com, youtube.com ដែលផ្នែកខាងក្រោមមានច្រើនសណ្ឋានដូចជា .com .net .edu .biz ជាដើម ។ អ្នកអាចទិញរកឈ្មោះ Domain ដែលអ្នកពេញចិត្ត តាមរយៈគេហទំព័រមួយចំនួនដូចជា www.freenom.com or GoDaddy.com ។ នៅរយៈពេលណាមួយអ្នកអាចប្រកាសលក់ឈ្មោះ Domain ទាំងអស់នេះក្នុងតម្លៃទីផ្សារ ។

- លក់ ថាសចំរៀង ហ្គេម និង ភាពយន្ដ Sell all your CDs, Games & Moviesៈរាល់ស៊ីឌីចំរៀង ហ្គេម និងរឿងមួយចំនួន ដែលអ្នកគិតថា នឹងឈប់ប្រើប្រាស់វា(ក្នុងករណីមានសភាពល្អ) អ្នកអាចលក់វាទៅអ្នកផ្សេងក្នុងតម្លៃសមរម្យ ក្រោយពីអ្នកបានថតចម្លងទិន្នន័យទាំងនោះ ចូលក្នុង Hard Disk រូចរាល់ហើយ។

- ក្លាយគ្រូបង្រៀនអនឡាញ Sell on your Educationៈបើទោះជាអ្នកកំពុងរៀននៅតាមមហាវិទ្យាល័យ ចំណេះដឹងរបស់អ្នកនៅមានកម្រិតក៏ដោយ តែអ្នកនៅតែមានសមត្ថភាពក្នុងការបង្រៀនដល់អ្នកដទៃចាប់ពីកម្រិតទាបបំផុតឡើងទៅ តាមប្រព័ន្ធអុីនធើនិត នូវជំនាញរៀងៗខ្លួនដូចជា ភាសាខ្មែរ គណិតវិទ្យា ភាសាបរទេស ជំនាញបច្ចេកទេសជាដើម។ អ្នកអាចចុះឈ្មោះក្នុងគេហទំព័រ ឬ ក៏បង្កើត ប្លក់ ជាការផ្សព្វផ្សាយខ្លួនឯង។ ការជួយបង្រៀនអ្នកដទៃ ជាការចែករំលែកចំណេះដឹងមួយបែប ព្រមទាំងអាចទទួលបានប្រាក់កម្រៃត្រលប់មកវិញដែរ។

- លក់រូបថតរបស់អ្នក Sell your Photosៈ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តថតរូប ហើយថតបានស្អាត មានតិចនិចខ្ពស់ ចូលផ្ទុកuploadរូបភាពទាំងអស់ហ្នឹងក្នុង គេហទំព័រភាគហ៊ុន ដែលអ្នកអាចនឹងលក់វានៅពេលដែលមានគេត្រូវការរូបទាំងអស់នឹង។ អ្នកចុះឈ្មោះ និង អាចផ្ទុករូបថតក្នុង Fotolia or istockphoto

- ក្លាយជាធនាគាររបស់អ្នកផ្ទាល់ Become your own Bankៈបើសិនអ្នកមានធនធាន ប្រាក់បង្កើតប្រាក់ ហើយចង់ជួយមិត្តដទៃទៀត អ្នកអាចបំលែងខ្លួនអ្នកជាធនាគារមួយ ផ្ដល់ប្រាក់កម្ចី ដោយយកកម្រៃការប្រាក់តាមពេលកំណត់ណាមួយ។ សូមអ្នកធ្វើការពិចារណារនិងវិភាគបានច្បាស់លាស់ លើវត្ថុបញ្ចាំរបស់អ្នកខ្ចី ជៀសវាងហានិភ័យកើតឡើង។ ទោះជាយ៉ាងណា វាជាវិធីមួយដែលប្រឈមហានិភ័យនៅពេលដែលកូនបំណុលមិនព្រមសងវិញ។

- ក្លាយជាអ្នកមើលក្មេង Babysitterការងារមួយនេះ មិនគិតស្រីឬប្រុសទេ សំខាន់ទាមទាការអត់ធ្មត់ និងចូលចិត្តលេងជាមួយក្មេង។ ធ្វើជាអ្នកមើលក្មេងឲ្យគេ ទទួលបានថ្លៃឈ្មួលខ្ពស់ ហើយមិនមានចំណាយអ្វីច្រើន។ អ្នកត្រូវចេះផ្សព្វផ្សាយពីខ្លួនឯង បទពិសោធន៍ការងារ នៅតាមបណ្ដាញសង្គមផ្សេងៗ៕

- នាំសត្វចិញ្ចឹមដើរលេង Pet Walking & Sittingៈបើសិនអ្នកមិនចូលចិត្តក្មេង អ្នកប្រហែលចូលចិត្តសត្វចិញ្ចឹមមិនខាន។ សម្រាប់អ្នកមានមួយចំនួន សត្វចិញ្ចឹម គឺជាសាច់ញាតិរបស់ពួកគេម្នាក់ដែរ អញ្ចឹងហើយ គេត្រូវការមនុស្សម្នាក់មកមើលថែ ផ្ដល់ចំណី នាំដើរកំសាន្ដ ដូចកូនតូចរបស់គេ។

- ជួលកំលាំងពលកម្ម Rent out your bodyៈរូបរាងរបស់អ្នក មិនសំខាន់ស ខ្មៅ ទាប ខ្ពស់ អ្នកអាចគេត្រូវការក្នុងការសម្ដែងរឿង បង្ហាញម៉ូត លក់ផលិតផល សេវាកម្មផ្សេងៗដែរ។ ដូចនេះអ្នកត្រូវមានភាពក្លាហាន សុខភាពល្អ និងការតាំងចិត្តធ្វើការ។

- ការងារឯករាជ្យ Freelance Jobsៈអ្នកមានជំនាញអ្វី ចូលចិត្តអ្វី អ្នកអាចធ្វើវាបាន ដូចជាការវាយអត្ថបទ ឌីស៊ាញឡូហ្គូ សរសេរកម្មវិធីថ្មី ទៅតាមគម្រោងផ្សេងៗគ្នា អ្នកនឹងបានទទួលកម្រៃពីការងារនោះ។ អ្នកអាចចូលទៅកាន់ freelancer.com, upwork.com

- លក់ឥវ៉ាន់លើអុីនធើនិត Sell products on Websites:មានគេហទំព័រច្រើនណាស់ដែលអនុញ្ញាតិអ្នកក្នុងការទិញ លក់រាល់ទំនិញផ្សេងៗនៅលើគេហទំព័រ eBay.com, Kaymu.com.kh ជាដើម ដើម្បីយកកម្រៃបន្ថែម។ អ្នកអាចបង្កើតផលិតផលថ្មី ឬរបស់ដែលប្រើរួចហើយ យកមកដាក់តាំងលក់លើគេហទំពរ័នេះបាន ហើយនឹងធ្វើការទូទាត់តាមប្រព័ន្ធធនាគារ និងទំនិញនឹងធ្វើការបញ្ជូនតាមរយៈក្រុមហ៊ុនដឹកជញ្ជូន។ តែសូមចំណាំថា គេហទំព័រទាំងនោះ នឹងគិតថ្លៃសេវាពីអ្នកលក់រាល់ការលក់ចេញម្ដងៗ ៕

- លក់សាច់រឿង និងវីដេអូរបស់អ្នក Sell your Stories & Videosៈ
បើសិនអ្នកចូលចិត្តស្រមើស្រមៃ មានទេពកោសល្យ គំនិតថ្មី បង្កើតជារឿងនិទាន បទភ្លេង អត្តបទចំរៀង អ្នកអាចសសេរវាចេញមកលើក្រដាស ឬក៏បង្កើតជាវីដេអូដែលមានការសម្ដែង ហើយ ដាក់លក់ជាសារធារណៈ។ មនុស្សដែលពូកែ មានគេចាំទទួលយកគ្រប់ពេល។ - បង្ហោះវីដេអូលើយូទូប YouTube Videosៈ
វិធីសាស្រ្ដមួយទៀត គឺការបញ្ចូលវីដេអូដែលបង្កើតផ្ទាល់ខ្លួន វីដេអូអ្វីក៏បាន បែកកម្លែង រឿងភាគ បទចម្រៀង វីដេរអូឯកសារផ្សេងៗ ចូលក្នុងគេហទំព័រ YouTube.com មានអ្នកចូលមើលវីដេអូរបស់អ្នកច្រើនកាលណា អ្នកនឹងទទួលបានការទូរទាត់ពីក្រុមហ៊ុនច្រើនពេលនឹងដែរ។
- ភ្នាក់ងារទីផ្សារបណ្ដាញ Network Marketingៈយើងតែងតែឃើញមានការផ្សព្វផ្សាយច្រើនតាមបណ្ដាញសង្គមផ្សេងៗក្នុងការលក់ផលិតផល ឬក៏ស្វែងរកដៃគូរពាណិជ្ជកម្មបន្ថែម។ អ្នកអាចទទួលបានប្រាក់កម្រៃពីការលក់ចំនេញ និងកម្រៃពីការស្វែងរកភ្នាក់ងារបន្ដទៀត។ អ្នកអាចសាកល្បងជាមួយក្រុមហ៊ុន Join & Coin Cooperation Co., Ltd

- ភ្នាក់ងារលក់ អចលនទ្រព្យ Real Estate Sale Agentៈបើទោះជាអ្នកគ្មានប្រាក់ ក៏គ្មានបញ្ហាដែរ អ្នកគ្រាន់តែជាឈ្មួញកណ្ដាលដែលណែនាំអ្នកលក់ និង អ្នកទិញឲ្យជួបគ្នា ហើយអ្នកនឹងទទួលបានប្រាក់កម្រៃជើងសារពេលដែលទំនិញត្រូវបានលក់ចេញ។ វាជាប្រភេទការងារមួយដែលទទួលបានប្រាក់កម្រៃយ៉ាងច្រើន ហើយអាចក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។ សេដ្ឋីពិភពលោកភាគច្រើន ជោគជ័យក្នុងមុខជំនួញ ដោយការចាប់ផ្ដើមការងារក្នុងវិស័យអចលនទ្រព្យនេះឯង។

- លេងហ្គេមអនឡាញ Play online Gamesៈជាវិធីមួយដែលងាយស្រួលហើយអាចរកប្រាក់ចំណូលបានយ៉ាងឆាប់រហ័សដោយគ្រាន់តែចំនាយដើមទុនតិចតូចបំផុត។ ការលេងល្បែងលើបណ្ដាញ រួមមាន កាសីុណូ ស្លុត ភ្នាល់បាល់ទាត់ ឆ្នោត និងល្បែងផ្សេងៗទៀត។ អ្នកអាចលេងតាមទូរស័ព្ទដៃ ឬតាមកុំព្យូទ័រក៏បានដែរតាមរយៈប្រព័ន្ធអុីនធើនិតដែលផ្សាយបន្តផ្ទាល់ពីកាសុីណូ។ លើសពីនេះទៅទៀត មានជាភាសាខ្មែរ បង្ករភាពងាយស្រួលដល់អ្នកលេងដឹងពីកម្មវីធីពិសេសៗរបស់ក្រុមហ៊ុន។ លេងច្រើន ឈ្នះច្រើន ! ចុះឈ្មោះដោយឥតគិតថ្លៃ និង សាកល្បងលេងនៅទីនេះ

ប្រភព៖savethestudent.org









