Tuesday, November 15, 2016

វិធីសាស្រ្ដ ៣២ យ៉ាងក្នុងការរកប្រាក់ចំណូលបានលឿន សម្រាប់សិស្ស និស្សិត 32 Techniques to earn money very fast for Students

តើអ្នកកំពុងរៀននៅតាមបណ្ដាមហាវិទ្យាល័យមែនឬទេ? តើអ្នកកំពុងត្រូវការថវិការដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់អ្នកមែនទេ?តើធ្វើយ៉ាងណា ដើម្... thumbnail 1 summary
តើអ្នកកំពុងរៀននៅតាមបណ្ដាមហាវិទ្យាល័យមែនឬទេ? តើអ្នកកំពុងត្រូវការថវិការដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់អ្នកមែនទេ?តើធ្វើយ៉ាងណា ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ចំណាយទាំងអស់នោះ? ខាងក្រោមនេះ ប្លក់យើងខ្ញុំសូមចែករំលែកនូវវិធីសាស្រ្ដងាយៗមួយចំនួន មិនប្រឆាំងច្បាប់ធម្មជាតិ ក្នុងការរកប្រាក់ចំណូលដោយមិនបាច់មាន ឬប្រើដើមទុនតិចបំផុត។

  1. ការភ្នាល់ឲ្យត្រូវគ្នា គ្មានហានិភ័យ No Risk Matched Betting: ផ្គូរផ្គងភ្នាល់ (គេស្គាល់ផងដែរថាជាការត្រឡប់មកវិញឬដាក់ការភ្នាល់ឬភ្នាល់ពីរដង) គឺជាបច្ចេកទេសនៃការភ្នាល់ត្រូវបានប្រើដោយបុគ្គល ដើម្បីទទួលបានប្រយោជន៍ពីការភ្នាល់ដោយសេរីនិងការលើកទឹកចិត្តផ្តល់ជូនដោយភ្នាល់។ វាត្រូវបានគេចាត់ទុកជាទូទៅគ្មានហានិភ័យ ដូចដែលវាត្រូវបានផ្អែកលើកម្មវិធីនៃសមីការគណិតវិទ្យាជាជាងសំណាង។ អ្នកអាចសាកល្បងនៅពេលនេះ
  2. ការស្ទង់មតិ Online Surveys: 
    ជាវិធីពេញនិយមកាន់តែខ្លាំងឡើងសម្រាប់សិស្សនិស្សិត ក្នុងការរកប្រាក់កម្រៃគឺដើម្បីបំពេញការស្ទង់មតិលើបណ្តាញនៅក្នុងពេលទំនេររបស់ខ្លួន។ ក្រុមហ៊ុនស្រាវជ្រាវ តែងតែត្រូវបានគេជ្រើសរើសសមាជិកថ្មីក្នុងការឆ្លើយការស្ទង់មតិនិងចូលរួមសាកល្បងផលិតផលថ្មី។ អ្នកអាចចុះឈ្មោះនៅត្រង់នេះ
  3. ការស្វែងរកក្នុងគេហទំព័រ Paid for Searching the Web:
    មានគេហទំព័រមួយចំនួន ដែលបង់ប្រាក់ឱ្យអ្នកអនុវត្ត នូវការស្វែងរកព័ត៌មានធម្មតាប្រចាំថ្ងៃរបស់អ្នក។ នេះមានន័យថាឋ អ្នកអាចវាយអ្វីដែលអ្នកត្រូវការនៅលើរបារការស្វែងរក (Search)លោកអ្នកនឹងទទួលបានប្រាក់មួយចំនួនត្រលប់មកវិញ ដោយមិនខ្ជះខ្ជាយពេលវេលា និងធុញទ្រាំ ។ ចូរសាកល្បងនៅទីនេះ
  4. ការជួញដូរលើទីផ្សារអនឡាញ Online Market Trading:
    ការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន គឺជាសកម្មភាពនៃការដាក់បញ្ជាទិញ / លក់មូលបត្រហិរញ្ញវត្ថុ ឬ រូបិយប័ណ្ណ ដោយមានជំនួយពី វេទិកាពាណិជ្ជកម្មទីផ្សារអនឡាញរបស់ឈ្មួញកណ្តាល(brokerage's internet-based proprietary Trading Platforms)
  5. ចូលមើលគេហទំព័រ និង សាកល្បងកម្មវិធីថ្មី Earn Money for User Testing:
    លោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រថ្មី ឬក៏សាកល្បងប្រើប្រាស់ នូវកម្មវិធីថ្មី លោកអ្នកក៏អាចទទួលបានប្រាក់ភ្លាម
  6. ចុះឈ្មោះបានប្រាក់ 'Get Paid To' Sites: វាស្រដៀងគ្នាទៅនឹងចំនុចទី២ខាងលើ ទទួលបានប្រាក់ពីការស្ទង់មតិលើបណ្តាញវិបសាយរបស់ GPT បានផ្ដល់រង្វាន់ដល់អ្នកជាសាច់ប្រាក់និងប័ណ្ណទូទាត់ vouchers សម្រាប់ការបំពេញគ្រប់លក្ខខណ្ណ នូវការផ្ដល់ជូនពិសេស ឬ សកម្មភាពនានានៅលើបណ្ដាញ។
  7. បង្កើតគេហទំព័រផ្ទាល់ខ្លួន Start your own website:
    លោកអ្នកអាចបង្កើតគេហទំព័រផ្ទាល់ខ្លួន តាមក្ដីស្រមៃ ភាពឆ្លាតរបស់អ្នក ដោយប្រើតម្លៃទាប ហើយអាចលក់វាវិញនៅពេលណាមួយដោយតម្លៃថ្លៃ ឬក៏ស្នារដៃរបស់នៅថ្ងៃនេះ អាចនឹងផ្ដល់ផលយ៉ាងមហាសាលនៅថ្ងៃអនាគត់។
  8. ក្លាយជាអ្នកចែកចាយទំនិញ
    Become a Delivery Rider:
    វាស្រដៀងនឹងការងារក្រៅម៉ោងដែរ តែវាអាស្រ័យលើពេលទំនេររបស់អ្នក មិនមានពេលវេលាកំណត់ជាក់លាក់។ ធ្វើការជាអ្នករត់តុ ឬអ្នកដឹកទំនិញ ចំនីអាហារឲ្យគេ ដោយប្រើមធ្យោបាយដឹកជញ្ជូនដោយខ្លួនឯង។
  9. និពន្ធ និងលក់សៀវភៅក្នុង Kindle-Write & Publish a Kindle eBook:
    ប្រសិនបើសិស្ស និស្សិតមានភាពពូកែនូវជំនាញអ្វីមួយ ចូរធ្វើការស្រាវជ្រាវបន្ថែម ហើយសរសេរកត់ត្រាចងក្រងជាសៀវភៅ ។ ជាមួយនឹងហាងក្រុមហ៊ុន Amazon Kindle, គ្រប់គ្នាអាចបោះពុម្ពផ្សាយសៀវភៅអេឡិចត្រូនិក ហើយលក់វា ទទួលបានកម្រៃយ៉ាងប្រសើរ។ កម្មវិធី Kindle ឥឡូវនេះ អាចប្រើបាននៅលើស្ទើរតែគ្រប់ឧបករណ៍ (Laptop, iPad, ស្មាតហ្វូន) ដូច្នេះ ទីផ្សារពិភពលោករបស់អ្នក ពិតជាមានទំហំធំ!
  10. ទីផ្សារភ្នាក់ងារ Affiliate Marketing:
    ប្រសិនបើអ្នកល្បីឈ្មោះលើបណ្ដាប្រព័ន្ធផ្សព្វផ្សាយសង្គម ប្លក់ ឬ វេបសាយ, អ្នកអាចចាប់ផ្តើមធ្វើជាភ្នាក់ងារទីផ្សារ ដើម្បីទទួលបានកម្រៃភ្លាមៗ គ្រាន់តែផ្សព្វផ្សាយផលិតផល ឬ សេវាកម្មរបស់ ក្រុមហ៊ុននានាដែលលក់ផលិតផលគ្រប់ប្រភេទ, សេវាកម្ម រួមនិងការផ្តល់ជូនពិសេសលើបណ្តាញរបស់ខ្លួន។ សាកល្បងជាមួយក្រុមហ៊ុនជាច្រើននៅទីនេះ
  11. ការកែឆ្នៃទូរស័ព្ទចល័ត Mobile Phone Recycling: ក្រៅពីជួយដល់បរិស្ថានដោយ recycling ទូរស័ព្ទដៃជាមួយក្រុមហ៊ុនមួយចំនួន ដែលបានចុះបញ្ជីឧបករណ៍ប្រៀបធៀប លោកអ្នកអាចទទួលបានប្រាក់កម្រៃផងដែរ លើការលក់វិញ អាស្រ័យលើស្ថានភាព គុណភាព របស់ទូរស័ព្ទដៃ។ 
  12. ក្លាយជាអ្នកចុច Become a 'Clickworker': 
    ជាបណ្ដុំនៃហ្វូងមនុស្សដែលពោពេញដោយចំនេះដឹង របៀបធ្វើ បទពិសោធន៍ការងារ ក្នុងការបំពេញដំណើរការនៃគម្រោងបានឆាប់រហ័ស និងមានប្រសិទ្ធិភាព។ Clickworkers គឺអ្នកម៉ៅការឯករាជ្យដែលផ្តល់សេវាកម្មនេះដោយប្រើប្រាស់ឧបករណ៍កុំព្យូទ័រផ្ទាល់ខ្លួនរបស់ពួកគេនិងមានពេលវេលាកំណត់ជាក់លាក់។

  13. ទទួលបានប្រាក់ត្រលប់វិញក្រោយទិញឥវ៉ាន់ Get Cashback When Shopping:
    មានក្រុមហ៊ុនជាច្រើនបានអនុវត្តន៍វិធីសាស្រ្ដក្នុងការចងអតិថិជនរបស់ខ្លួនឲ្យរក្សាការទិញរបស់ខ្លួន ដោយបង្កើតជាកម្មវិធីសន្សំពិន្ទុឬផ្ដល់ជាកាតសមាជិក មានការបញ្ជុះតម្លៃរាល់ការជាវមួយៗលើកៗ។
  14. ការងារក្រៅម៉ោង A Part-Time Jobៈវាអាស្រ័យទៅនឹងពេលវេលា កាលវិភាគនៃការសិស្សារបស់អ្នក។ ចូលយកពេលទំនេររបស់អ្នកទៅធ្វើការងារក្រៅម៉ោង ដើម្បីទទួលបានប្រាក់កម្រៃបន្ថែម និងទទួលបទពិសោធន៍ពីការងារទៀតផង។
  15. លក់សេវាកម្មបន្ថែម Gigs on Fiverrៈ
     Fiverr គឺជាទីផ្សារOnline ធំបំផុតរបស់ពិភពលោកសម្រាប់មនុស្សដើម្បី​បង្កើតប្រាក់ពីការលក់សេវាកម្មតូចមួយ (ដែលគេស្គាល់ថាជា 'gigs') ។ តើអ្វីដែលអ្នកផ្តល់ជូនអាចជាអ្វីពិត, ពីការសរសេរហើយបកប្រែ, ប្រកាសប្រព័ន្ធផ្សព្វផ្សាយសង្គម, ការលេងការ pranks និងបង្រៀនដើម្បីបង្កើតតន្ត្រី, VoiceOver និងឈុតវីដេអូខ្លីសម្រាប់មនុស្សទាំងអស់នៅជុំវិញពិភពលោក!
  16. លក់កំណត់ត្រារបស់អ្នក Sell your Notesៈ
    ប្រសិនបើអ្នកជាមនុស្សចេះចែករំលែកកំណត់ត្រារបស់អ្នកជាមួយនឹងសិស្សផ្សេងៗទៀត វាពិតជាវិធីល្អដើម្បីបង្កើតសាច់ប្រាក់តិចតួចបន្ថែម។ មានគេហទំព័រជាច្រើន(Stuvia & Notesale) ដែលអ្នកអាច ផ្ទុកកំណត់ចំណាំរបស់អ្នក រួមហ្នឹងតម្លៃដែលចង់លក់ បន្ទាប់មកបើសិនមាននណាម្នាក់បានទាញយកទិន្នន័យនោះ លោកអ្នកនឹងទទួលបានកម្រៃតាមតំលៃដែលបានលក់។
  17. លក់សៀវភៅមេរៀនដែលឈប់ប្រើ Sell Second-hand Course Booksៈ
    ជាការរកប្រាក់បន្ថែមក្នុងការទិញសៀវភៅថ្មីនៅឆ្នាំសិក្សាបន្ទាប់ គ្រាន់តែលក់នៅសៀវភៅមេរៀនដែលអ្នកបានសិក្សារួចហើយ នៅឆ្នាំចាស់ទៅឲ្យសិស្សានុសិស្សនៅឆ្នាំបន្ទាប់ ពួកគេប្រហែលត្រូវការពួកវា។ អ្នកអាចដាក់លក់តាមបណ្ដាញសង្គមនានា ឬតាមការផ្សព្វផ្សាយតៗគ្នា។
  18. ទិញ & លក់ Webpage Domain, Buy & Sell Domain Namesៈ
    Domain name គឺជាអាសយដ្ឋានរបស់គេហទំព័រមួយ ឧ.rumdulempire.com, youtube.com ដែលផ្នែកខាងក្រោមមានច្រើនសណ្ឋានដូចជា .com .net .edu .biz ជាដើម ។ អ្នកអាចទិញរកឈ្មោះ Domain ដែលអ្នកពេញចិត្ត តាមរយៈគេហទំព័រមួយចំនួនដូចជា www.freenom.com or GoDaddy.com ។ នៅរយៈពេលណាមួយអ្នកអាចប្រកាសលក់ឈ្មោះ Domain ទាំងអស់នេះក្នុងតម្លៃទីផ្សារ ។
  19. លក់ ថាសចំរៀង ហ្គេម និង ភាពយន្ដ Sell all your CDs, Games & Moviesៈ
    រាល់ស៊ីឌីចំរៀង ហ្គេម និងរឿងមួយចំនួន ដែលអ្នកគិតថា នឹងឈប់ប្រើប្រាស់វា(ក្នុងករណីមានសភាពល្អ) អ្នកអាចលក់វាទៅអ្នកផ្សេងក្នុងតម្លៃសមរម្យ ក្រោយពីអ្នកបានថតចម្លងទិន្នន័យទាំងនោះ ចូលក្នុង Hard Disk រូចរាល់ហើយ។
  20. ក្លាយគ្រូបង្រៀនអនឡាញ Sell on your Educationៈ
    បើទោះជាអ្នកកំពុងរៀននៅតាមមហាវិទ្យាល័យ ចំណេះដឹងរបស់អ្នកនៅមានកម្រិតក៏ដោយ តែអ្នកនៅតែមានសមត្ថភាពក្នុងការបង្រៀនដល់អ្នកដទៃចាប់ពីកម្រិតទាបបំផុតឡើងទៅ តាមប្រព័ន្ធអុីនធើនិត នូវជំនាញរៀងៗខ្លួនដូចជា ភាសាខ្មែរ គណិតវិទ្យា ភាសាបរទេស ជំនាញបច្ចេកទេសជាដើម។ អ្នកអាចចុះឈ្មោះក្នុងគេហទំព័រ ឬ ក៏បង្កើត ប្លក់ ជាការផ្សព្វផ្សាយខ្លួនឯង។ ការជួយបង្រៀនអ្នកដទៃ ជាការចែករំលែកចំណេះដឹងមួយបែប ព្រមទាំងអាចទទួលបានប្រាក់កម្រៃត្រលប់មកវិញដែរ។
  21. លក់រូបថតរបស់អ្នក Sell your Photosៈ
    ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តថតរូប ហើយថតបានស្អាត មានតិចនិចខ្ពស់ ចូលផ្ទុកuploadរូបភាពទាំងអស់ហ្នឹងក្នុង គេហទំព័រភាគហ៊ុន ដែលអ្នកអាចនឹងលក់វានៅពេលដែលមានគេត្រូវការរូបទាំងអស់នឹង។ អ្នកចុះឈ្មោះ និង អាចផ្ទុករូបថតក្នុង Fotolia or istockphoto
  22.  ក្លាយជាធនាគាររបស់អ្នកផ្ទាល់ Become your own Bankៈ
    បើសិនអ្នកមានធនធាន ប្រាក់បង្កើតប្រាក់ ហើយចង់ជួយមិត្តដទៃទៀត អ្នកអាចបំលែងខ្លួនអ្នកជាធនាគារមួយ ផ្ដល់ប្រាក់កម្ចី ដោយយកកម្រៃការប្រាក់តាមពេលកំណត់ណាមួយ។ សូមអ្នកធ្វើការពិចារណារនិងវិភាគបានច្បាស់លាស់ លើវត្ថុបញ្ចាំរបស់អ្នកខ្ចី ជៀសវាងហានិភ័យកើតឡើង។ ទោះជាយ៉ាងណា វាជាវិធីមួយដែលប្រឈមហានិភ័យនៅពេលដែលកូនបំណុលមិនព្រមសងវិញ។ 
  23. ក្លាយជាអ្នកមើលក្មេង Babysitter
    ការងារមួយនេះ មិនគិតស្រីឬប្រុសទេ សំខាន់ទាមទាការអត់ធ្មត់ និងចូលចិត្តលេងជាមួយក្មេង។ ធ្វើជាអ្នកមើលក្មេងឲ្យគេ ទទួលបានថ្លៃឈ្មួលខ្ពស់ ហើយមិនមានចំណាយអ្វីច្រើន។ អ្នកត្រូវចេះផ្សព្វផ្សាយពីខ្លួនឯង បទពិសោធន៍ការងារ នៅតាមបណ្ដាញសង្គមផ្សេងៗ៕
  24. នាំសត្វចិញ្ចឹមដើរលេង Pet Walking & Sittingៈ
    បើសិនអ្នកមិនចូលចិត្តក្មេង អ្នកប្រហែលចូលចិត្តសត្វចិញ្ចឹមមិនខាន។ សម្រាប់អ្នកមានមួយចំនួន សត្វចិញ្ចឹម គឺជាសាច់ញាតិរបស់ពួកគេម្នាក់ដែរ អញ្ចឹងហើយ គេត្រូវការមនុស្សម្នាក់មកមើលថែ ផ្ដល់ចំណី នាំដើរកំសាន្ដ ដូចកូនតូចរបស់គេ។
  25. ជួលកំលាំងពលកម្ម Rent out your bodyៈ
    រូបរាងរបស់អ្នក មិនសំខាន់ស ខ្មៅ ទាប ខ្ពស់ អ្នកអាចគេត្រូវការក្នុងការសម្ដែងរឿង បង្ហាញម៉ូត លក់ផលិតផល សេវាកម្មផ្សេងៗដែរ។ ដូចនេះអ្នកត្រូវមានភាពក្លាហាន សុខភាពល្អ និងការតាំងចិត្តធ្វើការ។
  26. ការងារឯករាជ្យ Freelance Jobsៈ
    អ្នកមានជំនាញអ្វី ចូលចិត្តអ្វី អ្នកអាចធ្វើវាបាន ដូចជាការវាយអត្ថបទ ឌីស៊ាញឡូហ្គូ សរសេរកម្មវិធីថ្មី ទៅតាមគម្រោងផ្សេងៗគ្នា អ្នកនឹងបានទទួលកម្រៃពីការងារនោះ។ អ្នកអាចចូលទៅកាន់ freelancer.com, upwork.com 
  27. លក់ឥវ៉ាន់លើអុីនធើនិត Sell products on Websites:
    មានគេហទំព័រច្រើនណាស់ដែលអនុញ្ញាតិអ្នកក្នុងការទិញ លក់រាល់ទំនិញផ្សេងៗនៅលើគេហទំព័រ eBay.com, Kaymu.com.kh ជាដើម ដើម្បីយកកម្រៃបន្ថែម។ អ្នកអាចបង្កើតផលិតផលថ្មី ឬរបស់ដែលប្រើរួចហើយ យកមកដាក់តាំងលក់លើគេហទំពរ័នេះបាន ហើយនឹងធ្វើការទូទាត់តាមប្រព័ន្ធធនាគារ និងទំនិញនឹងធ្វើការបញ្ជូនតាមរយៈក្រុមហ៊ុនដឹកជញ្ជូន។ តែសូមចំណាំថា គេហទំព័រទាំងនោះ នឹងគិតថ្លៃសេវាពីអ្នកលក់រាល់ការលក់ចេញម្ដងៗ ៕
  28. លក់សាច់រឿង និងវីដេអូរបស់អ្នក Sell your Stories & Videosៈ
    បើសិនអ្នកចូលចិត្តស្រមើស្រមៃ មានទេពកោសល្យ គំនិតថ្មី បង្កើតជារឿងនិទាន បទភ្លេង អត្តបទចំរៀង អ្នកអាចសសេរវាចេញមកលើក្រដាស​ ឬក៏បង្កើតជាវីដេអូដែលមានការសម្ដែង ហើយ ដាក់លក់ជាសារធារណៈ។ មនុស្សដែលពូកែ មានគេចាំទទួលយកគ្រប់ពេល។
  29.  បង្ហោះវីដេអូលើយូទូប YouTube Videosៈ
    វិធីសាស្រ្ដមួយទៀត គឺការបញ្ចូលវីដេអូដែលបង្កើតផ្ទាល់ខ្លួន វីដេអូអ្វីក៏បាន បែកកម្លែង រឿងភាគ បទចម្រៀង វីដេរអូឯកសារផ្សេងៗ ចូលក្នុងគេហទំព័រ YouTube.com មានអ្នកចូលមើលវីដេអូរបស់អ្នកច្រើនកាលណា អ្នកនឹងទទួលបានការទូរទាត់ពីក្រុមហ៊ុនច្រើនពេលនឹងដែរ។
  30. ភ្នាក់ងារទីផ្សារបណ្ដាញ Network Marketingៈ
    យើងតែងតែឃើញមានការផ្សព្វផ្សាយច្រើនតាមបណ្ដាញសង្គមផ្សេងៗក្នុងការលក់ផលិតផល ឬក៏ស្វែងរកដៃគូរពាណិជ្ជកម្មបន្ថែម។ អ្នកអាចទទួលបានប្រាក់កម្រៃពីការលក់ចំនេញ និងកម្រៃពីការស្វែងរកភ្នាក់ងារបន្ដទៀត។ អ្នកអាចសាកល្បងជាមួយក្រុមហ៊ុន Join & Coin Cooperation Co., Ltd
  31.  ភ្នាក់ងារលក់ អចលនទ្រព្យ Real Estate Sale Agentៈ
    បើទោះជាអ្នកគ្មានប្រាក់ ក៏គ្មានបញ្ហាដែរ អ្នកគ្រាន់តែជាឈ្មួញកណ្ដាលដែលណែនាំអ្នកលក់ និង អ្នកទិញឲ្យជួបគ្នា ហើយអ្នកនឹងទទួលបានប្រាក់កម្រៃជើងសារពេលដែលទំនិញត្រូវបានលក់ចេញ។ វាជាប្រភេទការងារមួយដែលទទួលបានប្រាក់កម្រៃយ៉ាងច្រើន ហើយអាចក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។ សេដ្ឋីពិភពលោកភាគច្រើន ជោគជ័យក្នុងមុខជំនួញ ដោយការចាប់ផ្ដើមការងារក្នុងវិស័យអចលនទ្រព្យនេះឯង។
  32. លេងហ្គេមអនឡាញ Play online Gamesៈ
    ជាវិធីមួយដែលងាយស្រួលហើយអាចរកប្រាក់ចំណូលបានយ៉ាងឆាប់រហ័សដោយគ្រាន់តែចំនាយដើមទុនតិចតូចបំផុត។ ការលេងល្បែងលើបណ្ដាញ រួមមាន កាសីុណូ ស្លុត ភ្នាល់បាល់ទាត់ ឆ្នោត និងល្បែងផ្សេងៗទៀត។ អ្នកអាចលេងតាមទូរស័ព្ទដៃ ឬតាមកុំព្យូទ័រក៏បានដែរតាមរយៈប្រព័ន្ធអុីនធើនិតដែលផ្សាយបន្តផ្ទាល់ពីកាសុីណូ។ លើសពីនេះទៅទៀត មានជាភាសាខ្មែរ បង្ករភាពងាយស្រួលដល់អ្នកលេងដឹងពីកម្មវីធីពិសេសៗរបស់ក្រុមហ៊ុន។ លេងច្រើន ឈ្នះច្រើន ! ចុះឈ្មោះដោយឥតគិតថ្លៃ និង សាកល្បងលេងនៅទីនេះ
ប្រភព៖savethestudent.org

No comments

Post a Comment

'; /* * * DON'T EDIT BELOW THIS LINE * * */ (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })(); '; // required: replace example with your forum shortname /* * * DON'T EDIT BELOW THIS LINE * * */ (function () { var s = document.createElement('script'); s.async = true; s.type = 'text/javascript'; s.src = '//' + disqus_shortname + '.disqus.com/count.js'; (document.getElementsByTagName('HEAD')[0] || document.getElementsByTagName('BODY')[0]).appendChild(s); }());